ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 11:16 - អាល់គីតាប

អុលឡោះ‌តាអាឡា​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ទ្រង់​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​ឮ​សូរ​សន្ធឹក​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ព្រះអង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ឯង​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ទ្រង់​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​សូរ​គ្រុំ‌គ្រាំ​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់

សូមមើលជំពូក



យេរេមា 11:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ប្រៀប​បាន​នឹង​រុក្ខ‌ជាតិ​ដ៏​រឹង‌មាំ ព្រោះ​សម្បូណ៌​កំដៅ​ថ្ងៃ ហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ខ្ញុំ​ពឹង​ផ្អែក​លើ​ចិត្ត​មេត្តា‌ករុណា របស់​អុលឡោះ​រហូត​ត​ទៅ។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ទ្រង់​គំរាម​កំហែង​ពួក​គេ។


សូម​ដាក់​ដៃ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ទ្រង់ គឺ​លើ​កូន​មនុស្ស​ដែល​ទ្រង់​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។


ដ្បិត​ខ្មាំង​សត្រូវ​របស់​ទ្រង់ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ទ្រង់ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំង‌បាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?


យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​នឹង​ដុត​ព្រៃ​របស់​អ្នក​រាល់​គ្នា ឲ្យ​ឆេះ​រាល‌ដាល​ជុំ‌វិញ​អ្នក​រាល់​គ្នា” - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។


ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។


ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។


អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។


អ្នក​ដាំ​អូលីវ​ពាស​ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​កៀប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។


អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​អុលឡោះ‌ជាអម្ចាស់​នៃ​ផែនដី។