អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ម៉ាកុស 16:19 - អាល់គីតាប កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។ Khmer Christian Bible ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* ឲ្យគង់នៅខាងស្ដាំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌វិញ ឲ្យគង់នៅខាងស្តាំ |
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]
លុះជិតដល់ថ្ងៃកំណត់ដែលអ៊ីសាត្រូវចាកចេញពីលោកនេះទៅ អ៊ីសាសម្រេចចិត្តទៅក្រុងយេរូសាឡឹម
នៅមុនថ្ងៃបុណ្យរំលង អ៊ីសាជ្រាបថា ដល់ពេលកំណត់ដែលគាត់ត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅអុលឡោះជាបិតាហើយ។ ដោយអ៊ីសាស្រឡាញ់សិស្សរបស់គាត់ដែលរស់នៅក្នុងលោកនេះ គាត់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
ឥឡូវនេះ ខ្ញុំទៅឯអុលឡោះហើយ ខ្ញុំនិយាយដូច្នេះ ពេលខ្ញុំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ខ្ញុំជាអំណរដ៏ពេញលក្ខណៈ។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
លុះគេបានបរិភោគរួចរាល់ហើយ អ៊ីសាសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។
ចុះបើអ្នករាល់គ្នាឃើញបុត្រាមនុស្សឡើងទៅកន្លែងដែលគាត់នៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។
គឺចាប់តាំងពីគ្រាដែលយ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអ៊ីសា រហូតដល់ពេលអុលឡោះលើកយកអ៊ីសាចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីអ៊ីសារស់ឡើងវិញ»។
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។
តើនរណាអាចដាក់ទោសគេបាន បើអាល់ម៉ាហ្សៀសអ៊ីសាបានស្លាប់ ហើយជាពិសេសគាត់បានរស់ឡើងវិញ នៅខាងស្ដាំអុលឡោះ ជាបិតា និងអង្វរឲ្យយើងដូច្នេះ?
ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសមែន ចូរស្វែងរកអ្វីៗនៅសូរ៉កា ជាកន្លែងដែលអាល់ម៉ាហ្សៀសនៅខាងស្ដាំអុលឡោះនោះវិញ។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
ដោយយើងមានមូស្ទីម្នាក់ដ៏ប្រសើរឧត្ដម ដែលបានឆ្លងកាត់សូរ៉កា គឺអ៊ីសាជាបុត្រារបស់អុលឡោះ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឲ្យបានមាំមួន
គឺឆ្ពោះទៅកាន់កន្លែងដែលអ៊ីសាបានចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយអ៊ីសាក៏បានទទួលឋានៈជាមូស្ទីរហូតអស់កល្បជានិច្ច តាមរបៀបស្តេចម៉ិលគីស្សាដែក។
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។
គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថាយើងមានមូស្ទីមួយ នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះដ៏ឧត្ដុងឧត្ដមនៅសូរ៉កា។
អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។
គាត់បានឡើងទៅសូរ៉កា នៅខាងស្ដាំអុលឡោះ ហើយពួកម៉ាឡាអ៊ីកាត់ ព្រមទាំងពួកមានអំណាចនានា និងឫទ្ធានុភាពនានា ចុះចូលនឹងគាត់ទាំងអស់។