ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 16:16 - អាល់គីតាប

អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។

សូមមើលជំពូក

Khmer Christian Bible

អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ នោះ​នឹង​ជាប់​ទោស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ

សូមមើលជំពូក



ម៉ាកុស 16:16
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​នាម​អុលឡោះ​ជា​បិតា​អ៊ីសា​ជា​បុត្រា និង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​នគរ​របស់​អុលឡោះ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។


មនុស្ស​ខ្លះ ប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ តែ​អ៊ីព្លេស‌ហ្សៃតន​មក​ឆក់​យក​ពី​ចិត្ដ​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។


រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស និង​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​គាត់។


អ្នក​ណា​ជឿ​លើ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​អុលឡោះ»។


អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​រស‌អុលឡោះ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​នគរ​អុលឡោះ​បាន​ឡើយ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់​អុលឡោះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​បុត្រា ហើយ​ជឿ​លើ​គាត់​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


ផ្ទុយ​ទៅ​វិញ អុលឡោះ​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​អ៊ីសា។


លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ដ​អង់​អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​បន្ទូល​របស់​អុលឡោះ​ដល់​បង​ប្អូន។ ប៉ុន្ដែ ដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​បន្ទូល​នេះ ហើយ​ដោយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​គាត់ ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស។


ដូច្នេះ តើ​បង​នៅ​បង្អែរ​បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​អង្វរ​រក​នាម​អ៊ីសា​ទៅ ដើម្បី​លាង​បាប។


មិន​ដូច្នោះ​ទេ! ប្រសិន​បើ​អុលឡោះ​មិន​សុចរិត តើ​ឲ្យ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?


គឺ​សំដៅ​មក​យើង​ដែល​អុលឡោះ​រាប់​ឲ្យ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ទ្រង់​ដែល​បាន​ប្រោស​អ៊ីសា​ជាអម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ​នេះ​ដែរ។


គាត់​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​អុលឡោះ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ របស់​អ៊ីសា‌ជាអម្ចាស់​នៃ​យើង។


ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ដ​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។


តាម​រយៈ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជឿ​លើ​អុលឡោះ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង‌រឿង​មក​គាត់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​អុលឡោះ។


នេះ​ជា​និមិត្ដ​រូប​នៃ​ពិធី​ជ្រមុជ​ទឹក​ដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ប្រគល់​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​រស់​ឡើង​វិញ


អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។