ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 3:20 - អាល់គីតាប

រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​សូរ៉កា ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​អ្នក‌សង្គ្រោះ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​មក​ពី​សូរ៉កា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង

សូមមើលជំពូក



ភីលីព 3:20
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សូរ៉កា រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។


អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​តែ​ខ្លួន​ឯង ហើយ​មិន​ព្រម​ជូន​អ្វី​ដល់​អុលឡោះ អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។


ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភ‌មង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​អុលឡោះ​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។


ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ អ៊ីសា​នោះ អុលឡោះ​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​សូរ៉កា​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​គាត់​ឡើង​ទៅ​សូរ៉កា​ដែរ»។


ហេតុ​នេះ នៅ​ពេល​ដែល​បង​ប្អូន​កំពុង​រង់‌ចាំ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​ចុះ​មក​យ៉ាង​រុង‌រឿង​នោះ បង​ប្អូន​មិន​ខ្វះ​អំណោយ​ទាន​អ្វី​ឡើយ។


អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​សូរ៉កា ក៏​មាន​លក្ខណៈ​ដូច​អ៊ីសា ដែល​នៅ​សូរ៉កា​ដែរ។


ដូច្នេះ​យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


យើង​មាន​ចិត្ដ​ក្លា‌ហាន យើង​ចូល​ចិត្ដ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​អ៊ីសា‌ជាអម្ចាស់​ប្រសើរ​ជាង។


រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​វិញ គឺ​ស្ដ្រី​អ្នក​ជា​ដែល​ជា​ម្តាយ​របស់​យើង​ហ្នឹង​ហើយ


ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក​ជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ក្រុម​គ្រួសារ​របស់​អុលឡោះ។


អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​សូរ៉កា រួម​ជា​មួយ​អ៊ីសា​ដែរ។


ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ពិចារ‌ណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក បង​ប្អូន​នឹង​បាន​បរិសុទ្ធ​ឥត​មាន​កំហុស​អ្វី​ឡើយ


សូម​បង​ប្អូន​កាន់​កិរិយា​មារយាទ ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ដ​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ដ​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អទៀត​ផង


ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​អុលឡោះ​បម្រុង​ទុក​សម្រាប់​បង​ប្អូន​នៅ​សូរ៉កា។ បង​ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ


បង​ប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​បុត្រា​របស់​ទ្រង់ ពី​សូរ៉កា​មក គឺ​អ៊ីសា​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ អ៊ីសា​នេះ​ហើយ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​កំហឹង​ដែល​កំពុង​តែ​មក។


ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មេ​ម៉ាឡា‌អ៊ីកាត់ និង​សំឡេង​ត្រែ​របស់​អុលឡោះ អ៊ីសា‌ជាអម្ចាស់​ផ្ទាល់​នឹង​ចុះ​ពី​សូរ៉កា​មក។ អស់​អ្នក​ជឿ​លើ​អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន


ឥឡូវ​នេះ អ៊ីសា‌ជាអម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​គាត់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​គាត់​មក គាត់​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ដ​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​គាត់​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​ដែល​មាន​ម៉ាឡា‌អ៊ីកាត់​រាប់​លាន​រាប់​កោដិ


អាល់ម៉ា‌ហ្សៀស​ក៏​បាន​ប្រគល់​ជីវិត​របស់​គាត់​តែ​មួយ​ដង ធ្វើ​ជា​គូរបាន ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ គាត់​នឹង​មក​ម្ដង​ទៀត តែ​លើក​នោះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​គាត់​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​គាត់។


មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។