Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:20 - Khmer Christian Bible

20 ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​សូរ៉កា ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​អ្នក‌សង្គ្រោះ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​មក​ពី​សូរ៉កា​នោះ។

សូមមើលជំពូក ចម្លង




ភីលីព 3:20
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»។​


អ្នកណា​សន្សំ​របស់​ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ ប៉ុន្ដែ​មិន​មាន​ខាង​ឯ​ព្រះជាម្ចាស់​ ក៏​ដូច្នោះ​ដែរ»។​


នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​


ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​


ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​មិន​ខ្វះខាត​អំណោយទាន​ណា​មួយ​ឡើយ​ ពេលដែល​កំពុង​ទន្ទឹង​រង់ចាំ​ការ​លេច​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


មនុស្ស​ម្នាក់​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ធូលី​ដី​ក៏​ជា​យ៉ាង​នោះ​ដែរ​ ហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ស្ថានសួគ៌​ក៏​ជា​យ៉ាង​នោះ​ដែរ។​


ដូច្នេះ​ហើយ​យើង​មិន​សម្លឹង​មើល​អ្វី​ដែល​មើល​ឃើញ​ទេ​ គឺ​អ្វី​ដែល​មើល​មិន​ឃើញ​វិញ​ ព្រោះអ្វី​ដែល​មើល​ឃើញ​នៅ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្វី​ដែល​មើល​មិន​ឃើញ​នៅ​អស់កល្ប​ជានិច្ច។​


ហេតុនេះ​ហើយ​ យើង​មាន​ចិត្ដក្លាហាន​ ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង​


តែ​ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ​វិញ​ គឺ​ជា​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​ ដែល​ជា​ម្តាយ​របស់​យើង។​


ហេតុ​នេះ​អ្នក​រាល់គ្នា​លែង​ជា​អ្នក​ក្រៅ​ ឬ​ជា​ជន​បរទេស​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​ជា​ជន​រួម​ជាតិ​របស់​ពួក​បរិសុទ្ធ​ ព្រមទាំង​ជា​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទៀត​ផង​


ហើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​ និង​បាន​ឲ្យ​យើង​អង្គុយ​រួម​ជាមួយ​ព្រះអង្គ​នៅ‍​ឯ​ស្ថានសួគ៌​


នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​


អ្នក​រាល់គ្នា​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ចុះ​ នោះ​ទោះបី​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ឬ​នៅ​ឆ្ងាយ​ក្ដី​ ខ្ញុំ​នឹង​ឮ​អំពី​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ឈរ​មាំមួន​ដោយ​មាន​វិញ្ញាណ​តែ​មួយ​ និង​តស៊ូ​ជាមួយ​គ្នា​ដោយ​មាន​គំនិត​តែ​មួយ​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ​


គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​


ព្រមទាំង​រង់​ចាំ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​យាង​មក​ពី​ស្ថានសួគ៌​ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​ ដែល​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ ដែល​នឹង​មក​ដល់។​


ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​


តែ​អ្នក​រាល់គ្នា​បាន​ចូល​មក​ឯ​ភ្នំ​ស៊ីយ៉ូន​ ជា​ទីក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌​ ហើយ​មាន​ទេវតា​ជា​ច្រើន​អនេក​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម