ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 5:15 - អាល់គីតាប

ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ចៅហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តាជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​វិញ

សូមមើលជំពូក



នេហេមា 5:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​តប​ថា៖ «ខ្ញុំ​នឹក​គិត​ថា នៅ​ស្រុក​នេះ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​កោត​ខ្លាច​អុលឡោះ​ទេ​មើល​ទៅ គេ​មុខ​ជា​ប្រហារ​ជីវិត​ខ្ញុំ ព្រោះ​តែ​ប្រពន្ធ​ខ្ញុំ​មិន​ខាន។


នៅ​ថ្ងៃ​ទី​បី យូសុះ​ប្រាប់​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​តទៅ:


លើស​ពី​នោះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ជួស‌ជុល​កំពែង​ក្រុង។ មួយ​វិញ​ទៀត ខ្ញុំ​ពុំ​បាន​ឆ្លៀត​ឱកាស​ទិញ​ដី​ស្រែ​ចម្ការ​ណា​ឡើយ រីឯ​ពួក​សហ‌ការី​ដែល​ជួស‌ជុល​កំពែង​រួម​ជា​មួយ​ខ្ញុំ ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ។


ខ្ញុំ​ក៏​ពោល​ទៀត​ថា៖ «អស់​លោក​ប្រព្រឹត្ត​បែប​នេះ​មិន​ល្អ​ទេ! អស់​លោក​គួរ​តែ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង​ប្រមាថ​មាក់‌ងាយ​យើង​បាន។


ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​អុលឡោះ​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​អំណាច​ដ៏​ថ្កុំ‌ថ្កើង របស់​ទ្រង់​បាន​ឡើយ។


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! អ្នក​ណា​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម​បញ្ជា​របស់​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


តែ​ទ្រង់​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


អុលឡោះ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​រមែង​ចៀស​ផុត​ពី​អំពើ​បាប។


កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ទ្រង់ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​នាមអុលឡោះ‌តាអាឡា និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ!


ខ្ញុំ​ក៏​ទិញ​ដី​ចម្ការ​នៅ​អាណា‌ថោត ពី​លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​ឲ្យ​គាត់។


ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។


បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ។


ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង​ប្អូន​មក​ពី​ស្រុក​ម៉ាសេដូន​បាន​ជួយ​ផ្គត់‌ផ្គង់ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស​វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង​ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស​វាង​ត​ទៅ​មុខ​ទៀត។


បង​ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុម‌ជំអះ​ឯ​ទៀតៗ​នោះ​ឡើយ វៀរ​លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ប៉ុណ្ណោះ សូម​បង​ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។


ស្តេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលឹក រាជ‌ការ និង​អ្នក​បម្រើ​របស់​ខ្លួន។