Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ពួក​ចៅហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តាជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




នេហេមា 5:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​តប​ថា៖ «ព្រោះ​ទូល‌បង្គំ​នឹក​គិត​ថា នៅទី​នេះ​ប្រហែល​ជា​គ្មាន​ការ​កោត​ខ្លាច​ព្រះ​ទេ​មើល​ទៅ ហើយ​ថា គេ​នឹង​សម្លាប់​ទូល‌បង្គំ ដោយ​សារ​តែ​ប្រពន្ធ​ទូល‌បង្គំមិន​ខាន។


នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ


ប្រការ​មួយ​ទៀត ខ្ញុំ​ក៏​បាន​នៅ​ជាប់​នឹង​កិច្ច​ការ​សង់​កំផែង​នេះ​ដែរ យើង​មិន​បាន​ទិញ​ដី​ឯ​ណា​ឡើយ ឯ​ពួក​អ្នក​បម្រើ​របស់​ខ្ញុំទាំង​ប៉ុន្មាន សុទ្ធ​តែ​បាន​មូល​មក​ជួយ​ធ្វើ​កិច្ច​ការ​នេះ។


ដូច្នេះ ខ្ញុំ​ក៏​និយាយ​ថា៖ «ការ​ដែល​អស់​លោក​ធ្វើ​នេះ​មិន​ល្អ​ទេ តើ​អស់​លោក​មិន​គួរ​ប្រព្រឹត្ត ដោយ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង​ទេឬ?


ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​ខ្ពស់ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត។


ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។


តែ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។


ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត​ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ ក៏​ជា​មនុស្ស​អាក្រក់​ដែរ។


ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។


ខ្ញុំ​ក៏​ទទួល​ទិញ​ចម្ការ ដែល​នៅ​អាណាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់ដប់​ប្រាំ​ពីរ​សេកែល​ឲ្យ​គាត់។


មាន​ពួក​អ្នក​បម្រើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ឡើយ។


បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ?


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​មាន​ការ​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ដាក់​បន្ទុក​លើ​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ពួក​បង‌ប្អូន​ដែល​មក​ពី​ស្រុក​ម៉ា‌សេ‌ដូន បាន​ជួយ​ផ្គត់​ផ្គង់​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ខ្ញុំ​បាន​ចៀស​វាង​មិន​ដាក់​បន្ទុក​លើ​អ្នក​រាល់​គ្នា​ក្នុង​ការ​អ្វី​ឡើយ ហើយ​នឹង​ចៀស​វាង​តទៅ​មុខ​ទៀត។


តើ​អ្នក​រាល់​គ្នា​មាន​អ្វី​អន់​ជាង​ក្រុម​ជំនុំ​ឯ​ទៀតៗ ក្រៅ​តែ​ពី​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​នោះ? សូម​អត់​ទោស​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង!


ក៏​នឹង​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​នាម៉ឺន និង​អ្នក​បម្រើ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម