Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ពួក​ចៅហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តាជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




នេហេមា 5:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ទូល​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ថា ប្រាកដ​ជា​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៅ​ទី​នេះ​ទេ ហើយ​ថា គេ​នឹង​សំឡាប់​ទូលបង្គំ​ចោល ដោយ​ព្រោះ​ប្រពន្ធ​របស់​ទូលបង្គំ​នេះ


លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ


ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ


ខ្ញុំ​ក៏​និយាយ​ថា ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នេះ​មិន​ល្អ​ទេ គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ​ទេ​តើ គឺ​ដោយ​ព្រោះ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​ពួក​សាសន៍​ដទៃ ជា​ខ្មាំង​សត្រូវ​យើង


ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ទ្រង់​ខ្ពស់​ទាំង​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក ដែល​កោត‌ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស របស់​ទ្រង់​ប៉ុណ្ណោះ


ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។


ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បំរើ​ទ្រង់ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ


ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់​១៧​រៀល​ឲ្យ​ដល់​គាត់


មាន​ពួក​អ្នក​បំរើ​ធ្វើ​ជា​ចៅហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ឡើយ


ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី


ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ


តើ​អ្នក​រាល់​គ្នា​បាន​ចាញ់​ពួក​ជំនុំ​ឯ​ទៀត​ទាំង​ប៉ុន្មាន​យ៉ាង​ណា​ខ្លះ លើក​ចេញ​តែ​ការ​ដែល​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ សូម​អត់​ទោស​សេចក្ដី​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង។


ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើនឹង​ពួក​បាវ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម