ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 29:24 - អាល់គីតាប

ដាក់​ទាំង​អស់​លើ​ដៃ​របស់​ហារូន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​ជំនូន​នេះ​ឡើង ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ដាក់​ទាំង​អស់​លើ​បាត​ដៃ​របស់​អើរ៉ុន និង​លើ​បាត​ដៃ​កូន​របស់​គាត់ ហើយ​គ្រវី​នំ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដាក់​ទាំង​អស់​លើ​ដៃ​របស់​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



និក្ខមនំ 29:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យក​នំបុ័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ពី​ល្អី​ដាក់​នំបុ័ង​ឥត​មេ​ដែល​គេ​ជូនអុលឡោះ‌តាអាឡា


បន្ទាប់​មក ចូរ​យក​ជំនូន​ពី​ដៃ​ពួក​គេ ទៅ​ដុត​នៅ​លើ​អាសនៈ​រួម​ជា​មួយ​គូរបាន​ដុត ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ​ដែល​គេ​លើក​ជូនអុលឡោះ‌តាអាឡា គឺ​គូរបាន​មេត្រី​ភាព​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។


នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក អ៊ីមុាំ​ត្រូវ​លើក​កណ្តាប់​ស្រូវ​នេះ​ជូនអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​ទ្រង់​ពេញ​ចិត្ត​ទទួល​យក​ពី​អ្នក​រាល់​គ្នា។


គេ​ត្រូវ​យក​គូរបាន​ដុត​ដែល​ជា​ចំណែក​របស់អុលឡោះ‌តាអាឡា មក​ជូន​ទ្រង់​ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង​ដែល​ត្រូវ​លើក​ជូន​អុលឡោះ។


ម៉ូសា​យក​ជំនូន​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​ហារូន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​ជំនូន​នោះ​ជូនអុលឡោះ‌តាអាឡា។


បន្ទាប់​មក ហារូន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្តាំ​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា​បាន​បង្គាប់។


បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ ទុក​ជា​ជំនូន​សម្រាប់​យើង​បែប​នេះ​ឯង។