Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រួច​ដាក់​ទាំង​អស់​លើ​បាត​ដៃ​របស់​អើរ៉ុន និង​លើ​បាត​ដៃ​កូន​របស់​គាត់ ហើយ​គ្រវី​នំ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដាក់​ទាំង​អស់​លើ​ដៃ​របស់​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដាក់​ទាំង​អស់​លើ​ដៃ​របស់​ហារូន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​ជំនូន​នេះ​ឡើង ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ត្រូវ​យក​នំបុ័ង​មួយ​ដុំ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​កញ្ច្រែង​ដាក់​នំ​ឥត​ដំបែ ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


បន្ទាប់​មក ត្រូវ​យក​ទាំង​អស់​ចេញ​ពី​ដៃ​ពួក‌គេ ទៅ​ដុត​នៅ​លើ​តង្វាយ​ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាស‌នា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ នេះ​ហើយ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង និង​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ និង​ជា​ចំណែក​របស់​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង។


សង្ឃ​ត្រូវ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​ស្នង​អ្នក​រាល់​គ្នា គឺ​គ្រវី​ថ្វាយ​នៅ​ក្រោយ​ថ្ងៃ​សប្ប័ទ។


ដៃ​អ្នក​នោះ​ត្រូវ​យក​តង្វាយ​ដែល​សម្រាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​លោក​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក។


ក្រោយ​នោះ​មក ពួក​លេវី​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្រោយ​ពី​អ្នក​បាន​សម្អាត​គេ ហើយ​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​រួច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម