ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
ទំនុកតម្កើង 71:14 - អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំនៅតែមានសង្ឃឹមជានិច្ច ខ្ញុំនឹងសរសើរតម្កើងទ្រង់ ហើយសរសើរតម្កើងទៀត! ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ទូលបង្គំនឹងសង្ឃឹមជានិច្ច ហើយសរសើរតម្កើងព្រះអង្គឲ្យកាន់តែច្រើនឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទូលបង្គំវិញ ទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងរឹតតែសរសើរតម្កើងព្រះអង្គថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើង |
ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
អ៊ីស្រអែលអើយ ចូរទុកចិត្តលើអុលឡោះតាអាឡា ដ្បិតទ្រង់ប្រកបដោយ ចិត្តមេត្តាករុណា ហើយទ្រង់ពេញចិត្តរំដោះអ្នកជានិច្ច!
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ ។
ខ្ញុំពឹងផ្អែកលើទ្រង់តាំងពីនៅក្នុងផ្ទៃម្ដាយ គឺទ្រង់ហើយដែលបានយក ខ្ញុំចេញពីផ្ទៃម្ដាយ ខ្ញុំសរសើរតម្កើងទ្រង់ឥតឈប់ឈរ!
ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើទ្រង់។
អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើទ្រង់ និងចំពោះអ្នកដែលស្វែងរកទ្រង់។
ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំអុលឡោះតាអាឡាមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។
ខ្ញុំសូមអង្វរអុលឡោះដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់
ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្ដែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។
ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្ដរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់ យ៉ាងធំនោះឡើយ
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើគុណ ដែលអុលឡោះប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសនឹងសំដែងឲ្យមនុស្សលោកឃើញ។
ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។
អ្នកណាមានសេចក្ដីសង្ឃឹមលើអ៊ីសាបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ ដូចគាត់បរិសុទ្ធដែរ។