Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:10 - អាល់គីតាប

10 ដូច​បង​ប្អូន​បាន​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្ដែ បង​ប្អូន​អើយ យើង​សូម​ដាស់‌តឿន​បង​ប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពិតមែនហើយ អ្នករាល់គ្នា​កំពុង​ធ្វើ​ដូច្នេះ​ដល់​បងប្អូន​ទាំងអស់​នៅ​ម៉ាសេដូន​ទាំងមូល​។ ក៏ប៉ុន្តែ​បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើ​ដូច្នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ដ្បិត​អ្នក​រាល់គ្នា​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​មែន​ ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ខ្លាំង​ឡើងៗ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច​បងប្អូន​បាន​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បង​ប្អូន​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បង​ប្អូន​ក្រី‌ក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ នៅ​ក្រុង​យេរូសា‌ឡឹម។


ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន ក្នុង​អ៊ីសា‌ជាអម្ចាស់ និង​អំពី​សេច‌ក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


ខ្ញុំ​សូម‌អង្វរ​អុលឡោះ​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បង​ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


ហេតុ​នេះ បង​ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ


សូម​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក​ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ។


បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ ហើយ​បាន​ប្រព្រឹត្ដ​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​ឲ្យ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!


បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់ យើង​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ដ​តាម​ពាក្យ​រំលឹក​ដាស់‌តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ដ​តាម​ត​ទៅ​មុខ​ទៀត​ដែរ។


ផ្ទុយ​ទៅ​វិញ សូម​បង​ប្អូន​បាន​ចំរើន​ឡើង ក្នុង​ក្តី​មេត្តា និង​ការ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​ត​រៀង​ទៅ។ អាម៉ីន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម