ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 40:13 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា​រំដោះ​ខ្ញុំ​ផង! អុលឡោះ‌តាអាឡាអើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​សព្វព្រះហឫទ័យ​នឹង​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​រំដោះ​ទូល‌បង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ ទូលបង្គំ​ឲ្យ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង

សូមមើលជំពូក



ទំនុកតម្កើង 40:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ! ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់​ផង!។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ​អើយ សូម​មេត្តា​ប្រញាប់​មក សង្គ្រោះ​ខ្ញុំ​ផង!។


របួស​ខ្ញុំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ខ្ញុំ។


ឱ​អុលឡោះ​អើយ សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់!