សូមទ្រង់មេត្តាឲ្យខ្ញុំជ្រក នៅក្នុងផ្នូរខ្មោច សូមលាក់ខ្ញុំនៅទីនោះ រហូតដល់ទ្រង់ស្ងប់កំហឹង ហើយសូមកំណត់ពេលមួយ ដែលទ្រង់នឹកចាំពីខ្ញុំឡើងវិញ។
ទំនុកតម្កើង 39:4 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រាប់ឲ្យខ្ញុំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំផង តើខ្ញុំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតខ្ញុំផុយដល់កំរិតណា?។ ព្រះគម្ពីរខ្មែរសាកល “ព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងចុងបញ្ចប់របស់ទូលបង្គំ និងរង្វាស់នៃថ្ងៃអាយុរបស់ទូលបង្គំផង ថាតើមានប៉ុន្មាន? សូមឲ្យទូលបង្គំដឹងថា ទូលបង្គំផុយស្រួយយ៉ាងណាផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ |
សូមទ្រង់មេត្តាឲ្យខ្ញុំជ្រក នៅក្នុងផ្នូរខ្មោច សូមលាក់ខ្ញុំនៅទីនោះ រហូតដល់ទ្រង់ស្ងប់កំហឹង ហើយសូមកំណត់ពេលមួយ ដែលទ្រង់នឹកចាំពីខ្ញុំឡើងវិញ។
ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។
តើខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ ត្រូវរង់ចាំដល់ពេលណាទៀត ទើបទ្រង់វិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនខ្ញុំ?
សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។