កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ឲ្យធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
ទំនុកតម្កើង 106:34 - អាល់គីតាប ពួកគេពុំបានប្រហារប្រជាជាតិនានា តាមបញ្ជារបស់អុលឡោះតាអាឡាទេ។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់មិនបានបំផ្លាញសាសន៍ទាំងឡាយ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ពួកគាត់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបានបង្គាប់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំបានប្រហារប្រជាជាតិនានា តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ |
កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ឲ្យធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
ចូរបណ្តេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកំទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់ សម្រាប់អ្នករាល់គ្នា»។
ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។
កូនចៅយូដាពុំអាចបណ្តេញជនជាតិយេប៊ូសដែលរស់នៅក្រុងយេរូសាឡឹមចេញបានឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដា នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
អុលឡោះតាអាឡានៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្តេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។
រីឯកុលសម្ព័ន្ធពុនយ៉ាមីនវិញ គេមិនបានបណ្តេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធពុនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។