អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
ទំនុកតម្កើង 104:27 - អាល់គីតាប សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើទ្រង់ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ ព្រះគម្ពីរខ្មែរសាកល សត្វទាំងអស់នោះរំពឹងមើលទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល |
អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
ទ្រង់គ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
តើនរណាជាអ្នកផ្តល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅអុលឡោះ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
ទ្រង់ប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។