បន្ទាប់មកមានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយូសុះចេញពីអណ្តូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយូសុះទៅស្រុកអេស៊ីប។
ជនគណនា 25:6 - អាល់គីតាប ពេលនោះ មានបុរសម្នាក់ជនជាតិអ៊ីស្រអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួននៅមុខម៉ូសា និងនៅមុខសហគមន៍អ៊ីស្រអែលទាំងមូល ក្នុងពេលដែលពួកគេកំពុងតែយំសោកនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានបុរសម្នាក់ក្នុងចំណោមកូនចៅសាសន៍អ៊ីស្រាអែល បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកក្នុងគ្រួសាររបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលដែលគេកំពុងយំនៅទ្វារចូលត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ នឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំនៅមាត់ទ្វារត្រសាលជំនុំ |
បន្ទាប់មកមានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយូសុះចេញពីអណ្តូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយូសុះទៅស្រុកអេស៊ីប។
ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់គាត់ ព្រមទាំងប្រទានដីធ្លីឲ្យគាត់ទៀតផង។
តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់? តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
នៅគ្រានោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង កោរសក់ និងស្លៀកបាវកាន់ទុក្ខ
ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។
ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
ហារូនក៏យកពាន តាមពាក្យរបស់ម៉ូសា រួចគាត់រត់ទៅក្នុងអង្គប្រជុំ។ ពេលនោះគ្រោះកាចក៏ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ គាត់ក៏ជូនគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។
ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌាន ថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបពរ សោយរាជ្យនៅស្រុកម៉ូអាប់។
«ចូរវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រអែល។ បន្ទាប់មក អ្នកនឹងស្លាប់ទៅជួបជុំជាមួយដូនតារបស់អ្នក»។
ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះគួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលអុលឡោះបម្រុងទុក ឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!
នៅពេលឮម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលដូច្នេះ ជនជាតិអ៊ីស្រអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។