ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 17:13 - អាល់គីតាប

ដ្បិត​អ្នក​ដែល​ចូល​ជិត​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា នឹង​ត្រូវ​ស្លាប់។ តើ​យើងខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​វិនាស​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា នោះ​ក៏​ត្រូវ​ស្លាប់ ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​វិនាស​ទៅ​ឬ​អី។

សូមមើលជំពូក



ជន‌គណនា 17:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្តាល​សួន​ឧទ្យាន​នោះ​វិញ អុលឡោះ​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ បើ​ពុំ​នោះ​ទេ យើង​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។


ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ អុលឡោះ‌តាអាឡា​ក៏​ប្រណី​សន្តោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។


កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ទ្រង់​ឡើយ»។


យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​កំហឹង​របស់​ទ្រង់ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង។


ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។


គាត់​និយាយ​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហារូន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុងទី​សក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​មុខ​ងារ​ជា​អ៊ីមុាំ។


គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ជំរំ​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រ‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​ស្ងប់​ទៅ​វិញ។


អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល​វល់ នៅ​ក្នុង​វាល​ហោ​ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា ត្រូវ​បាត់​បង់​ជីវិត​អស់។


កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។


កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្ដែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស។


ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល