មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។
ជនគណនា 16:35 - អាល់គីតាប មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្សពីររយហាសិបនាក់ ដែលកំពុងថ្វាយកំញាននោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។ |
មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
មានអះលីជំអះនៃពូជពង្សអ៊ីស្រអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។
គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ ដោយគ្រោះកាចមួយ នៅចំពោះអុលឡោះតាអាឡា។
ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតអុលឡោះតាអាឡា។ រីឯហារូន និងខ្លួនលោកផ្ទាល់ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។
អ្នកទាំងនោះលើកគ្នា បះបោរប្រឆាំងនឹងម៉ូសាដោយមានជនជាតិអ៊ីស្រអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
ពេលជនជាតិអ៊ីស្រអែលទាំងមូលដែលនៅជុំវិញឮសំរែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
មានប្រជាជនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ស្លាប់ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។
ពេលនោះផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ទុកជាការព្រមានដល់ប្រជាជន។
លោកណាដាប និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះអុលឡោះតាអាឡា ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡានៅវាលរហោស្ថានស៊ីណៃ។ អ្នកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាអ៊ីមុាំ ក្រោមបន្ទុករបស់ហារូន ជាឪពុក។
ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។