ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើងដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរបស់ខ្លួន”។
ជនគណនា 11:20 - អាល់គីតាប អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡាដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ទ្រង់ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ព្រះអង្គ ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។ |
ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើងដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរបស់ខ្លួន”។
ទ្រង់បានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺទ្រង់ធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។
ពេលល្ងាចមានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។
ជនជាតិអ៊ីស្រអែលពោលទៅកាន់អ្នកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើអុលឡោះតាអាឡាប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យអ្នកទាំងពីរនាំពួកយើងទាំងអស់គ្នា មកស្លាប់ដោយអត់ឃ្លានក្នុងវាលរហោស្ថាននេះ!»។
ម៉ូសាមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ អុលឡោះតាអាឡានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ទ្រង់នឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់អុលឡោះតាអាឡាវិញ»។
អ្នកឆ្អែតឃើញទឹកឃ្មុំក៏ណាយដែរ រីឯអ្នកឃ្លាន អ្វីៗដែលល្វីងជូរចត់ក៏ផ្អែមដែរ។
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។
តើខ្ញុំទៅរកសាច់ឯណាមក ឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ខ្ញុំទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
អ្នករាល់គ្នាមិនបរិភោគសាច់នោះ តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ
ម៉ូសាជម្រាបថា៖ «កងទ័ពដែលនៅជាមួយខ្ញុំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើអុលឡោះប្រទានសាច់ឲ្យពួកគេបរិភោគដល់ទៅមួយខែ ដូចម្តេចបាន!
ហេតុអ្វីបានជាអុលឡោះតាអាឡានាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើងមុខជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។
ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយនាក់ ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
អ្នកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬបានជាអ្នកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?។
ហេតុអ្វីបានជាពួកអ្នកនាំក្រុមជំអះរបស់អុលឡោះតាអាឡា ឲ្យមកស្លាប់នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ?
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
“មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ”»។
ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។
ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលម្ចាស់របស់អ្នករាល់គ្នា គឺម្ចាស់ដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូរអាថា “សូមតែងតាំងស្តេចម្នាក់ឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាតាមកុលសម្ព័ន្ធ តាមអំបូរ ឥឡូវនេះចុះ»។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!