ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
ចោទិយកថា 25:6 - អាល់គីតាប កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះឲ្យបងប្រុសដែលបានស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកូនដែលនាងបង្កើតមុនដំបូង ត្រូវបន្តឈ្មោះរបស់អ្នកដែលស្លាប់ទៅហើយនោះវិញ ដើម្បីកុំឲ្យឈ្មោះគាត់បានលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ |
ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។
ទ្រង់គំរាមកំហែងជាតិសាសន៍នានា ទ្រង់បានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ទ្រង់លុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។
ឪពុកម្តាយត្រូវចាប់វានាំទៅជួបពួកអះលីជំអះរបស់ទីក្រុងនៅកន្លែងដែលគេកាត់ក្តី។
អុលឡោះតាអាឡានឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យរងទុក្ខវេទនាស្របតាមបណ្តាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ។
ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។