Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 25:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​បន្ត​ឈ្មោះ​ឲ្យ​បង​ប្រុស​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​គាត់​បាត់​ពី​ចំណោម​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 25:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យូដា​គាត់​និយាយ​នឹង​អូណាន់​ថា ចូរ​ឲ្យ​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង​ឯង ដើម្បី​នឹង​សំរេច​កិច្ច​តាម​របៀប​ច្បាប់​របស់​ប្អូន​ថ្លៃ​ដល់​នាង ហើយ​យក​នាង​បង្កើត​ពូជ​ឲ្យ​បង​ឯង​ចុះ


តែ​អូណាន់​គាត់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ផង​ខ្លួន​ទេ បាន​ជា​កាល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​សំរក់​ចោល​ទៅ​ដី​វិញ ដើម្បី​មិន​ឲ្យ​កើត​ពូជ​ដល់​បង​ឡើយ


សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញ លុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះ វា​ត្រូវ​សូន្យ​បាត់​ទៅ


ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញ ទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ


នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ចេញ ទុក​សំរាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។


ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម