សេចក្ដីទាំងនេះបានបំភ្លឺខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ហើយដោយការប្រព្រឹត្តតាម ខ្ញុំបានទទួលផលយ៉ាងបរិបូណ៌។
ចោទិយកថា 15:5 - អាល់គីតាប ប៉ុន្តែ អ្នកត្រូវស្តាប់បង្គាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកគ្រាន់តែប្រឹងនឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបើឯងគ្រាន់តែខំប្រឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះគ្រប់ជំពូកប៉ុណ្ណោះ |
សេចក្ដីទាំងនេះបានបំភ្លឺខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ហើយដោយការប្រព្រឹត្តតាម ខ្ញុំបានទទួលផលយ៉ាងបរិបូណ៌។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតអុលឡោះតាអាឡា នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងប្រទានពរដល់អ្នក ដូចទ្រង់បានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
នៅពេលខ្ញុំកាន់ទុក្ខ ខ្ញុំពុំបានបរិភោគជំនូនមួយភាគដប់នេះទេ។ ខ្ញុំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ខ្ញុំបានធ្វើតាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ខ្ញុំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកខ្ញុំ។
«ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។
ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ជារៀងរាល់ថ្ងៃអស់មួយជីវិតអ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង
ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីហ៊ូកុំនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។