ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ គាត់ចាត់ទុកយើងដូចសត្វធាតុ? ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងីល្ងើ?
ទំនុកតម្កើង 73:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះទូលបង្គំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គដែរ។ ព្រះគម្ពីរខ្មែរសាកល នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់ អាល់គីតាប នោះខ្ញុំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយខ្ញុំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះទ្រង់ដែរ។ |
ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ គាត់ចាត់ទុកយើងដូចសត្វធាតុ? ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងីល្ងើ?
មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។
យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គទេ។
មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីឲ្យពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ
គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!