ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ?
ទំនុកតម្កើង 44:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រលឹងរបស់យើងខ្ញុំបានក្រាបចុះដល់ធូលីដី ពោះរបស់យើងខ្ញុំនៅជាប់នឹងដីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រលឹងយើងខ្ញុំស្រុតចុះដល់ធូលីដីហើយ ខ្លួនប្រាណយើងខ្ញុំក៏ជាប់នៅនឹងដីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ អាល់គីតាប ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី ។ |
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ?
ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសម្ងំស្ងៀមដូច្នេះ?
ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។