រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យដាវីឌ ជាអ្នកបម្រើរបស់យើង មានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
ទំនុកតម្កើង 132:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយឫទ្ធានុភាពកើតពី ពូជពង្សរបស់ដាវីឌ យើងនឹងរៀបចំឲ្យមានស្ដេច មួយអង្គស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។ ព្រះគម្ពីរខ្មែរសាកល នៅទីនេះ យើងនឹងធ្វើឲ្យស្នែងមួយដុះឡើងសម្រាប់ដាវីឌ; យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនេះ យើងនឹងធ្វើឲ្យស្នែង របស់ដាវីឌដុះពន្លកឡើង យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក ដែលយើងបានចាក់ប្រេងតាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អាល់គីតាប នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយអំណាចកើតពី ពូជពង្សរបស់ទត យើងនឹងរៀបចំឲ្យមានស្ដេច មួយនាក់ស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងតែងតាំង។ |
រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យដាវីឌ ជាអ្នកបម្រើរបស់យើង មានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប
ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះព្រះអង្គបានសន្យានឹងព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា ព្រះអង្គប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ ។
ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ ។
ព្រះអង្គប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គ បានខ្ពស់មុខឡើង! ហាលេលូយ៉ា!
ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រាអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់ មុខជាត្រូវអន្តរាយ ព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។