Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រង លើ​សមុទ្រ និង​លើ​ទន្លេ​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 យើង​នឹង​តាំង​ដៃ​របស់គាត់​នៅលើ​សមុទ្រ ក៏​នឹង​តាំង​ដៃស្ដាំ​របស់គាត់​នៅលើ​ទន្លេ​នានា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង លើ​អស់​ទាំង​ទន្លេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យើង​នឹង​ឲ្យ​គាត់​មាន​អំណាច​គ្រប់‌គ្រង លើ​សមុទ្រ និង​លើ​ទន្លេ​នានា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។


នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី ពូជ‌ពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​ឲ្យ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។


បើ​ព្រះអង្គ​សុំ យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​ព្រះអង្គ​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​ព្រះអង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។


ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ ហើយ​មាន​ពន្លក​លាស់​ចេញ​មក រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។


ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ មុខ​ជា​ត្រូវ​អន្តរាយ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេច ដែល​ព្រះអង្គ​តែង‌តាំង ព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម