សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។
ចោទិយកថា 7:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ អាល់គីតាប ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។ |
សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។
ព្រះរាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រាអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះបាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។
ព្រះបាទបេនហាដាដមានរាជឱង្ការទៅកាន់ព្រះបាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកឲ្យព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអហាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកឲ្យព្រះបាទបេនហាដាដយាងត្រឡប់ទៅស្រុកវិញ។
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។
ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។
ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ
ចូរបណ្ដេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកម្ទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។
ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។
កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។
ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្ដេចស៊ីហុន និងកូនរបស់ស្ដេច ព្រមទាំងកងទ័ពទាំងមូល។
នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចស៊ីហុន ហើយកម្ទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែវិសុទ្ធ* ដើម្បីកុំឲ្យព្រះអម្ចាស់ទតឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
ពេលនោះ ព្រះអម្ចាស់ជាព្រះនៃយើង បានប្រគល់ព្រះបាទអុក ជាស្ដេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សម្រាប់អ្នករាល់គ្នា»។
ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។
នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់ គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។
លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។
ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។
ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។
ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។
ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកលោក និងឲ្យពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។
ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។
កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ ព្រះអម្ចាស់ក៏ប្រទានឲ្យគេមានជ័យជម្នះលើជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?