Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 10:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​តាំង​សញ្ញា​ជាមួយ​ព្រះ​នៃ​យើង ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ប្រពន្ធជា​សាសន៍​ដទៃ និង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពីនាង​ទាំង​នោះ តាម​ឱវាទ​របស់​លោក​ម្ចាស់​ខ្ញុំ និង​អស់​អ្នក​ដែល​ញាប់‌ញ័រ​នឹង​បទ​បញ្ជា​របស់​ព្រះ​នៃ​យើង ហើយ​សូម​ឲ្យ​ការ​នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ សូម​ឲ្យ​យើង​រាល់​គ្នា​ចុះ​សញ្ញា​នឹង​ព្រះ​នៃ​យើង​ឥឡូវ ឲ្យ​លែង​អស់​ទាំង​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​នាង​ទាំង​នោះ តាម​ឱវាទ​នៃ​លោក​ម្ចាស់​ខ្ញុំ នឹង​ពួក​អ្នក​ដែល​ញាប់‌ញ័រ​ចំពោះ​ក្រិត្យ‌ក្រម​របស់​ព្រះ​នៃ​យើង​ខ្ញុំ សូម​ឲ្យ​ការ​នោះ​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ហ៊ូកុំ​ចុះ។

សូមមើលជំពូក ចម្លង




អែសរ៉ា 10:3
25 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ​ដែរ។


ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​សូម​ព្រះអង្គ​ពង្វាង​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​យើង។


នៅ​ស្រុក​យូដា ព្រះ‌ជាម្ចាស់​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្ដេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។


ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់​យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។


អ្នក​ទាំង​នេះ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​មួយ​ចំនួន​មាន​កូន​ទៀត​ផង៕


ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។


អស់​អ្នក​ដែល​ខ្លាច​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ទោស​ជន‌ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច។


នៅ​ក្នុង​ឯក‌សារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​ដូច​ត​ទៅ: លោក​នេហេមា​ជា​អភិបាល​អាណា‌ខេត្ត និង​ជា​កូន​របស់​លោក​ហាកា‌លា ជា​ចៅ​របស់​លោក​សេដេ‌គា


ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។


ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។


រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ព្រះអង្គ ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។


ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។


យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កម្សត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។


ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។


ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម