Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​ឆ្លើយ​តប​ទៅ​ពួក​សាសន៍​ហេវី​នោះ​ថា៖ «ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ តើ​ឲ្យ​យើង​អាច​តាំង​សញ្ញា​ជាមួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​ពួក​អ៊ីស្រាអែល​ឆ្លើយ​នឹង​ពួក​សាសន៍​ហេវី​នោះ​ថា ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​តាំង​សញ្ញា​នឹង​អ្នក​រាល់​គ្នា​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជន‌ជាតិ​អ៊ីស្រ‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ម្តេច​បាន?»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី


ពេល​នោះ ស៊ីគែម​ជា​កូន​របស់​លោក​ហា‌ម៉ោរ សាសន៍​ហេវី ដែល​ជា​មេ‌កន្ទ្រាញ​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ក៏​ចាប់​នាង​រំលោភ។


ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។


ប្រសិន​បើ​អ្នក​ស្ដាប់​បង្គាប់​ទេវតា ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។


ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជី‌ជាតិ​ល្អ ធំ​ទូ‌លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។


ចូរ​ប្រយ័ត្ន មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់​ក្នុង​ចំណោម​អ្នក។


ចូរ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទីសក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។


រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ


គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ លើក‌លែង​តែ​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។


កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​វាល​ទំនាប នៅ​តាម​ឆ្នេរ​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ នៅ​តំបន់​ភ្នំ​លីបង់ គឺ​ស្ដេច​របស់​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជ្រាប​ពី​ជោគ​ជ័យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល


រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?


ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម