រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
២ ពង្សាវតារក្សត្រ 9:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត នឹងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ ចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!”។ ឥឡូវនេះ ចូរលើកសពរបស់ស្ដេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់»។ អាល់គីតាប “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!”។ ឥឡូវនេះ ចូរលើកសពរបស់ស្តេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា»។ |
រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើឯងបានសំឡាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ
នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល នឹងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅចួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល
នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ នឹងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះចំលើរូបវាថា
កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគុតទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ
តែមិនបានសំឡាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រិត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តថា ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ។
ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង ជាការដែលទូលបង្គំទ្រាំរងនេះ ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ
ប៉ុន្តែឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ
ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ
មិនត្រូវសំឡាប់ឪពុកដោយព្រោះកូន ឬសំឡាប់កូនដោយព្រោះឪពុកឡើយ ដែលត្រូវស្លាប់នោះ គឺដោយព្រោះតែបាបរបស់ខ្លួនទេ។
ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯង អញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង