Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​តំបន់​របស់​ចំការ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​ឲ្យ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ នឹង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​អ័ហាប់​ជា​បិតា​វា នោះ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​នេះ​ចំ​លើ​រូប​វា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះបាទ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា៖ «ចូរ​លើកសព​បោះ​ចោល​ទៅ​ក្នុង​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​ព្រះបាទ​អ័ហាប់​ជា​បិតា​របស់​យ៉ូរ៉ាម ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​នេះ​ចំ​លើ​រូប​ទ្រង់​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​យេហ៊ូវ​ប្រាប់​លោក​ប៊ីឌ‌ការ ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ​បោះ​ទៅ​ក្នុង​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្ដេច​អហាប់ ជា​បិតា​របស់​ស្ដេច​យ៉ូរ៉ាម ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

25 លោក​យេហ៊ូវ​ប្រាប់​លោក​ប៊ីឌ‌ការ​ជា​អ្នក​ជំនួយ​ការ​របស់​គាត់​ថា៖ «ចូរ​លើក​សព​នេះ បោះ​ទៅ​ក្នុង​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្តេច​អហាប់ ជា​បិតា​របស់​ស្តេច​យ៉ូរ៉ាម អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ថា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់


រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី


ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ


នេះ​ហើយ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​យេហ៊ូវ​ថា គឺ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ដរាប​ដល់​៤​ដំណ ការ​នោះ​ក៏​កើត​មក​ដូច្នោះ​មែន។


ប្រាកដ​មែន ម្សិល‌មិញ អញ​បាន​ឃើញ​ឈាម​របស់​ណាបោត នឹង​ឈាម​របស់​កូន​ប្រុស​វា ដូច្នេះ អញ​នឹង​សង​ឯង​នៅ​ក្នុង​ចំការ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​ចំការ​នេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ីឡូន។


ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​ដល់​ចៅហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សំដែង​ចេញ​ជា​ការ​ជាក់‌ស្តែង​របស់​ណាហ៊ុម ជា​អ្នក​ស្រុក​អែល‌កូស។


នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា​ដល់​អ៊ីស្រាអែល ដោយ‌សារ​ម៉ាឡាគី។


ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម