Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពេល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា​បាន​ឃើញ​ការ​ដូច្នោះ ទ្រង់​ក៏​រត់​ទៅ​តាម តែ​ព្រះបាទ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា៖ «ចូរ​វាយ​សម្លាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ» ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីប‌លាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ ជិត​ក្រុង​យីប‌ឡាម។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កាល​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​ស្លាប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:27
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជាច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ


ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម


តែ​អ្នក​ទាំង​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា មើល ស្តេច​២​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈរ​នៅ​បាន


រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ


គឺ​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា


កាល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ គឺ​យ៉ូសាការ ជា​កូន​ស៊ីមាត នឹង​យ៉ូសា‌បាឌ ជា​កូន​សូមើរ​ជា​អ្នក​បំរើ ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ រួច​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ


ពួក​អ្នក​បំរើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ


រួច​ស្តេច​យ៉ូរ៉ាម​ទ្រង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​រក្សា​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់ នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​សួរ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ពី​ព្រោះ​ទ្រង់​ប្រឈួន។


អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។


លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា


ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ នឹង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន នឹង​ដំបន់​ជុំវិញ ក្រុង​យីបលាម នឹង​ដំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក នឹង​ដំបន់​ជុំវិញ នឹង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ នឹង​ដំបន់​ជុំវិញ គឺ​អស់​៣​ស្រុក


ឯ​ពួក​ម៉ាន៉ាសេ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ត្អាណាក នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ដោរ នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​យីបលាម នឹង​តំបន់​នៅ​ជុំវិញ ឬ​ពួក​ក្រុង​មេគី‌ដោ នឹង​តំបន់​នៅ​ជុំវិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ


ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន​គេ​មក​ច្បាំង​នៅ​ត្អាណាក ជិត​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​យក​របឹប​ដ៏​មាន​ដំឡៃ​អ្វី​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម