Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​យ៉ូរ៉ាម​បង្គាប់​ថា ចូរ​រៀបចំ​ឡើង គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រាអែល នឹង​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​១​រៀង​អង្គ ចេញ​ទៅ​ចួប​នឹង​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះបាទ​យ៉ូរ៉ាម​បង្គាប់​ថា៖ «ចូរ​រៀបចំ» គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​ព្រះបាទ​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​មួយ​រៀង​អង្គ ចេញ​ទៅ​ជួប​នឹងព្រះបាទ​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌បាទ​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​ឡើង​គង់​លើ​រាជ‌រថ​នោះ។ រីឯ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​ឡើង​គង់​លើ​រាជ‌រថ​របស់​ស្ដេច​ដែរ។ ព្រះ‌រាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ស្តេច​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រទេះ ហើយ​ឡើង​ជិះ​លើ​រទេះ​នោះ។ រីឯ​ស្តេច​អហា‌ស៊ីយ៉ា ក៏​ឡើង​ជិះ​លើ​រទេះ​របស់​ស្តេច​ដែរ។ ស្តេច​ទាំង​ពីរ​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហាប់​មាន​បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា


រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​កាល​ទ្រង់​បាន​ទៅ​ដល់​ហើយ នោះ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ទាស់​នឹង​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង តាំង​ឡើងឲ្យ​បាន​បំផ្លាញ​វង្ស​របស់​អ័ហាប់​ចេញ


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង


ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដំម​ទូល​ថា អ៊ីស្រាអែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម