គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ នឹងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
អេសាយ 15:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ នឹងនៅទីធ្លា គេទ្រហោពិលាប ទាំងយំជាច្រើន ព្រះគម្ពីរខ្មែរសាកល នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ និងនៅទីធ្លា គេយំសោយសោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ អាល់គីតាប នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ |
គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ នឹងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ នោះទ្រង់ហែកព្រះពស្ត្រទ្រង់ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួករាស្ត្រគេក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់គេទ្រហោពិលាបនឹងក្រុងនេបូរ ហើយនឹងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃការជាក់ស្តែង។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ
ដូច្នេះ ខ្ញុំបាននិយាយថា ចូរបែរមុខពីខ្ញុំចេញ ខ្ញុំនឹងយំយ៉ាងក្រំចិត្ត កុំឲ្យខំជួយកំសាន្តទុក្ខខ្ញុំ ពីដំណើរពួកកូនស្រីរបស់សាសន៍ខ្ញុំ ដែលត្រូវបំផ្លាញឡើយ
នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម នឹងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចដង្វាយថ្វាយដល់ព្រះដទៃនោះឯង។
ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។
គេនឹងស្លៀកសំពត់ធ្មៃ ហើយនឹងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា
អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។
វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផេះផង
កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម នឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្ដីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា
ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។