Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ម៉ូអាប់​បាន​ឡើងទៅ​វិហារ ឌីបូន​បាន​ឡើងទៅ​ទីខ្ពស់​ដើម្បី​យំសោក ម៉ូអាប់​ទ្រហោយំ​ចំពោះ​នេបូរ និង​មេឌីបា​; ក្បាល​ពួកគេ​គ្រប់គ្នា​ទៅជា​ត្រងោល អស់ទាំង​ពុកចង្កា​ត្រូវបាន​កោរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 15:2
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ កោរ​ពុក‌ចង្កា​គេ​១​ចំហៀង ក៏​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម​នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ


ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ


នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ


ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ


នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ នឹង​នៅ​ទី‌ធ្លា គេ​ទ្រហោ​ពិលាប ទាំង​យំ​ជា​ច្រើន


កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ‌ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។


ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


នោះ​នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចង ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ទំពែក ជំនួស​សក់​សំអាង សំពត់​ធ្មៃ ជំនួស​សំពត់​ល្បើក ស្នាម​ត្រា ជំនួស​លំអ​ខ្លួន


មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក នឹង​បណ្តា​ដែល​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង នឹង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្តា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ


ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត


ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ក្រុង​នេបូរ​ពី​ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​ខូច​បង់


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់


ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ


មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​ដង្វាយ​នៅ​លើ​ទី​ខ្ពស់ នឹង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។


ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​ចៅហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង


ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ចេញ


គេ​នឹង​កោរ​សក់​ដោយ​ព្រោះ​ឯង ព្រម​ទាំង​ស្លៀក‌ពាក់​ធ្មៃ ហើយ​យំ​ស្តាយ​ឯង ដោយ​ចិត្ត​ជូរ​ចត់ ហើយ​ដោយ​ទំនួញ​យ៉ាង​ខ្សឹក‌ខ្សួល


កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​អី​ម៉្លេះ


គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា


បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​ទំពែក​ហើយ តែ​ស្អាត​ទេ


មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទំពែក​នៅ​លើ​ក្បាល ឬ​កាត់​ដំរឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ


អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចំរៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។


ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្តាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន ភ្លើង​នោះ​បាន​ឆេះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ពួក​ម្ចាស់​ទី​ខ្ពស់​របស់​ស្ទឹង​អើណូន


យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»


ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន


នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ


ឯង​រាល់​គ្នា​ជា​កូន​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ឲ្យ​ឯង​អារ​សាច់ ឬ​កោរ​ចិញ្ចើម ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ


នោះ​ម៉ូសេ​ក៏​ឡើង​ពី​ស្រុក​វាល​របស់​ម៉ូអាប់​ទៅ​លើ​ភ្នំ​នេបូរ គឺ​ដល់​កំពូល​ភ្នំ​ពីសកា ដែល​ទល់​មុខ​នឹង​យេរីខូរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ស្រុក​កាឡាត​ទាំង​អស់ រហូត​ដល់​ស្រុក​ដាន់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម