សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
ទំនុកតម្កើង 89:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានកំទេចកំទីពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសំឡាប់ ទ្រង់បានកំចាត់កំចាយពួកខ្មាំងសត្រូវទៅ ដោយព្រះពាហុដ៏មានឫទ្ធិ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានជាន់កម្ទេចរ៉ាហាប់ដូចជាមនុស្សដែលត្រូវគេសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់ព្រះអង្គ ដោយព្រះពាហុដ៏រឹងមាំរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយព្រះពាហុដ៏មានឫទ្ធិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានជាន់ និងសម្លាប់នាគរាជ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។ អាល់គីតាប ទ្រង់បានជាន់ និងសម្លាប់នាគរាជ ទ្រង់បានកំចាត់កំចាយខ្មាំងសត្រូវ ដោយសារអំណាចដ៏ខ្លាំងក្លារបស់ទ្រង់។ |
សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកំចាត់កំចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង នឹងពេលល្ងាចព្រលប់ បានអរសប្បាយផងគ្នា
សូមព្រះអង្គទ្រង់ឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ
សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែង នឹងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍ ទាំងឡាយផង ឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗ ទ្រង់បានកំចាត់កំចាយអស់ទាំងសាសន៍ ដែលពេញចិត្តនឹងការសឹកសង្គ្រាម
៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
មើល ព្រះយេហូវ៉ាទ្រង់ធ្វើផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកំចាត់កំចាយអស់ពួកអ្នកដែលនៅផែនដីផង
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ