Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​១​សំរាប់​អង្គ​ទ្រង់ ពី​កណ្តាល​សាសន៍​១​ទៀត ដោយ‌សារ​ការ​ល្បង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ​ចំបាំង ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ដោយ​ព្រះ‌ពាហុ​លើក​សំរេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​មួយ​សម្រាប់​អង្គ​ទ្រង់ ពី​កណ្ដាល​សាសន៍​មួយ​ទៀត ដោយ‌សារ​ការ​ល្បង ដោយ​ទី​សម្គាល់ ដោយ​ការ​អស្ចារ្យ ដោយ​ចម្បាំង ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​សម្រាប់​អ្នក​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នក​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 តើ​ដែល​មាន​ព្រះ​ណា​ខិត‌ខំ​រំដោះ​ប្រជា‌ជាតិ​មួយ​ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប ឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?

សូមមើលជំពូក ចម្លង

អាល់គីតាប

34 តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:34
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចំបាំង


ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន


ទ្រង់​មាន​បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើ​ដៃ​ទៅ​លើ​មេឃ ឲ្យ​មាន​ងងឹត​នៅ​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​នាំ​ឲ្យ​ស្ទាប​រាវ


ឯ​ពួក​មហា‌តលិក​របស់​ផារ៉ោន គេ​ទូល​ថា តើ​ទុក​ឲ្យ​មនុស្ស​នោះ​ធ្វើ​ជា​អន្ទាក់​ដល់​យើង​រាល់​គ្នា​ដល់​កាល​ណា​ទៀត សូម​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ទៅ​ចុះ តើ​ទ្រង់​មិន​ទាន់​ជ្រាប​ថា​ស្រុក​អេស៊ីព្ទ​ខូច​អស់​ហើយ​ទេ​ឬ​អី។


ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តាជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ


ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រាអែល បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ​ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង


ឯង​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ នឹង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង


ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


ដូច្នេះ​ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បំរើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ


តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​អញ​នឹង​ចំរើន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​របស់​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី


ហើយ​ខ្លួន​អញ​ក៏​នឹង​ច្បាំង​ត​នឹង​ឯង​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ នឹង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​សេចក្ដី​កំហឹង សេចក្ដី​ក្រោធ នឹង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង


ហើយ​បាន​នាំ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង


តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់


ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​អស់​ទាំង​ការ​ដ៏​ធំ​គួរ​ស្ញែង‌ខ្លាច​នេះ​ឲ្យ​ឯង ជា​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ


ហើយ​នៅ​ថ្ងៃ​នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ការ​ដែល​ពួក​កូន​ចៅ​ឯង​រាល់​គ្នា​មិន​បាន​ឃើញ ហើយ​ពុំ​អាច​នឹង​ដឹង​បាន​ឡើយ គឺ​ជា​ការ​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​តេជា‌នុភាព​របស់​ទ្រង់ ហើយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ព្រះ‌ពាហុ ដែល​លើក​សំរេច​របស់​ទ្រង់​ផង


នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ នឹង​ទី​សំគាល់ ហើយ​នឹង​ការ​អស្ចារ្យ​ផង


តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ


ឱ​អ៊ីស្រាអែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។


ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ការ​ស្ញែង‌ខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ផង។:៚


ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ព្រះ‌ពាហុ​លើក​សំរេច ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សំរាក​នេះ។


នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា


គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ នឹង​ទី​សំគាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន នឹង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​នឹង​ព្រះ‌ពាហុ​លើក​សំរេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍​ដែល​ឯង​ខ្លាច​នោះ​ដែរ


ប៉ុន្តែ គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សំរេច​ហើយ។


កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ


ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម