ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 84:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ គឺ​ជា​អាសនា​នៃ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ​! នៅក្បែរ​អាសនា​របស់ព្រះអង្គ សូម្បីតែ​ចាប​ក៏​រកបាន​លំនៅ ហើយ​ត្រចៀកកាំ​ក៏​រកបាន​សម្បុក​សម្រាប់​ខ្លួនវា ដែល​វា​ដាក់​កូន​វា​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 84:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​មាន​បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ នឹង​ទី​លំនៅ​របស់​ទ្រង់​ផង


ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ


ទឹក​ភ្នែក​របស់​ទូលបង្គំ​ជា​អាហារ​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កំពុង​ដែល​គេ​សួរ​មក​ទូលបង្គំ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា។


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង


ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវ‌នាវ ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ នៅ​អស់​ទាំង​ដំណ​ត​មក


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។


ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ


ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ


ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ