ទំនុកតម្កើង 141:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំមើលចំទៅឯទ្រង់ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
សូមមើលជំពូក
យ៉ាងណាមិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះអង្គ! ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; សូមកុំទុកព្រលឹងរបស់ទូលបង្គំឲ្យនៅទទេឥតការការពារឡើយ។
សូមមើលជំពូក
៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ!
សូមមើលជំពូក
ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។
សូមមើលជំពូក
អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំសម្លឹងទៅរកទ្រង់ជានិច្ច ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ សូមកុំបណ្តោយឲ្យខ្ញុំបាត់បង់ជីវិត។
សូមមើលជំពូក