ទំនុកតម្កើង 141:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 យ៉ាងណាមិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះអង្គ! ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; សូមកុំទុកព្រលឹងរបស់ទូលបង្គំឲ្យនៅទទេឥតការការពារឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំមើលចំទៅឯទ្រង់ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ សូមមើលជំពូកអាល់គីតាប8 អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំសម្លឹងទៅរកទ្រង់ជានិច្ច ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ សូមកុំបណ្តោយឲ្យខ្ញុំបាត់បង់ជីវិត។ សូមមើលជំពូក |