ចូរសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន
ទំនុកតម្កើង 138:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គនៅមុខបណ្ដាព្រះដទៃ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។ អាល់គីតាប ខ្ញុំសូមលើកតម្កើង អុលឡោះយ៉ាងអស់ពីចិត្ត ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់។ |
ចូរសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន
ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ កណ្តាលពួកជន ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ
ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច
អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់ ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
ប៉ុលឆ្លើយថា បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកមកថា «មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ»
ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ
ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។