ពួកដែលឃើញអ្នក នឹងសម្លឹងមើលទៅអ្នក ហើយរិះគិតអំពីអ្នកថា: ‘តើមនុស្សនេះឬ ដែលធ្វើឲ្យផែនដីភ័យញ័រ ដែលធ្វើឲ្យអាណាចក្រទាំងឡាយរញ្ជួយនោះ?
អេសាយ 14:17 - ព្រះគម្ពីរខ្មែរសាកល តើមនុស្សនេះឬ ដែលធ្វើឲ្យពិភពលោកបានដូចជាទីរហោស្ថាន ហើយរំលំទីក្រុងនានារបស់វា ដែលមិនលែងពួកអ្នកទោសឲ្យទៅផ្ទះវិញនោះ?’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលបានធ្វើឲ្យលោកីយ រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយ ឲ្យត្រឡប់ទៅឯផ្ទះគេវិញនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកម្ទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលបានធ្វើឲ្យលោកីយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ អាល់គីតាប ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកំទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។ |
ពួកដែលឃើញអ្នក នឹងសម្លឹងមើលទៅអ្នក ហើយរិះគិតអំពីអ្នកថា: ‘តើមនុស្សនេះឬ ដែលធ្វើឲ្យផែនដីភ័យញ័រ ដែលធ្វើឲ្យអាណាចក្រទាំងឡាយរញ្ជួយនោះ?
អស់ទាំងស្ដេចនៃប្រជាជាតិនានា ពួកគេទាំងអស់គ្នាបានដេកលក់នៅក្នុងសិរីរុងរឿង គឺក្នុងផ្នូររបស់ពួកគេរៀងៗខ្លួន
យើងបានដាស់ស៊ីរូសឡើងដោយសេចក្ដីសុចរិត ព្រមទាំងតម្រង់គ្រប់ទាំងផ្លូវរបស់គាត់។ គាត់នឹងសង់ទីក្រុងរបស់យើងឡើងវិញ ហើយដោះលែងជនជម្លៀសរបស់យើង មិនមែនដើម្បីប្រាក់ចំណូលទេ ក៏មិនមែនដើម្បីរង្វាន់ដែរ”។ ព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះហើយ។
តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក? គឺដោះច្រវាក់នៃសេចក្ដីអាក្រក់ ស្រាយចំណងនឹម ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
បណ្ដាទីក្រុងដ៏វិសុទ្ធរបស់ព្រះអង្គបានក្លាយជាទីរហោស្ថាន; ស៊ីយ៉ូនបានក្លាយជាទីរហោស្ថាន យេរូសាឡិមបានក្លាយជាទីស្ងាត់ជ្រងំ។