មនុស្សដែលមានភាពឧត្ដុង្គឧត្ដម តែគ្មានការយល់ច្បាស់ គឺប្រៀបដូចជាសត្វចិញ្ចឹមដែលវិនាសទៅ៕
អេសាយ 14:10 - ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាឆ្លើយតបនឹងអ្នកថា: ‘ឯងក៏បានត្រឡប់ជាខ្សោយដូចពួកយើងដែរ! ឯងក៏បានដូចពួកយើងដែរ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងនិយាយមកអ្នកគ្រប់គ្នាថា អ្នកត្រឡប់ជាខ្សោយដូចយើង! បានត្រឡប់ដូចជាយើងដែរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា: “អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ! គឺមិនខុសពីយើងទេ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ អាល់គីតាប ព្រលឹងទាំងនោះនឹងពោលមកកាន់អ្នកថា: “អុញ ស្តេចអស់ឫទ្ធិដូចយើងដែរតើ! គឺមិនខុសពីយើងទេ!។ |
មនុស្សដែលមានភាពឧត្ដុង្គឧត្ដម តែគ្មានការយល់ច្បាស់ គឺប្រៀបដូចជាសត្វចិញ្ចឹមដែលវិនាសទៅ៕
ដ្បិតគ្មានការនឹកចាំជារៀងរហូតអំពីមនុស្សមានប្រាជ្ញា ក៏ដូចជាមនុស្សល្ងង់ដែរ; នៅថ្ងៃដែលនឹងមកដល់ អ្វីៗទាំងអស់នឹងត្រូវគេភ្លេច។ ហេតុអ្វីបានជាមនុស្សមានប្រាជ្ញាត្រូវស្លាប់ដូចមនុស្សល្ងង់ដូច្នេះ?