Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គេ​នឹង​និយាយ​មក​អ្នក​គ្រប់​គ្នា​ថា អ្នក​ត្រឡប់​ជា​ខ្សោយ​ដូច​យើង! បាន​ត្រឡប់​ដូច​ជា​យើង​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួកគេ​ទាំងអស់គ្នា​ឆ្លើយតប​នឹង​អ្នក​ថា​: ‘ឯង​ក៏​បាន​ត្រឡប់ជាខ្សោយ​ដូច​ពួកយើង​ដែរ​! ឯង​ក៏​បានដូច​ពួកយើង​ដែរ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 វិញ្ញាណ‌ក្ខ័ន្ធ​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ព្រះ‌ករុណា​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ព្រលឹង​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ស្តេច​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។

សូមមើលជំពូក ចម្លង




អេសាយ 14:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​យោបល់ ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​វិនាស។


ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ


នោះ​យើង​នឹង​ទម្លាក់​អ្នក​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន‌ដី ក្នុង​ចំណោម​ពួក​ហិន​វិនាស​ពី​បុរាណ គឺ​ឲ្យ​នៅ​ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​អ្នក​ទៀត​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​មាន​សិរី‌ល្អ​នៅ​ស្ថាន​របស់​មនុស្ស​រស់​វិញ។


ពួក​មនុស្ស​ថ្នឹក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ ហើយ​គេ​ដេក​ស្តូក គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម