អេសាយ 14:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ពួកគេទាំងអស់គ្នាឆ្លើយតបនឹងអ្នកថា: ‘ឯងក៏បានត្រឡប់ជាខ្សោយដូចពួកយើងដែរ! ឯងក៏បានដូចពួកយើងដែរ!’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 គេនឹងនិយាយមកអ្នកគ្រប់គ្នាថា អ្នកត្រឡប់ជាខ្សោយដូចយើង! បានត្រឡប់ដូចជាយើងដែរ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា: “អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ! គឺមិនខុសពីយើងទេ!។ សូមមើលជំពូកអាល់គីតាប10 ព្រលឹងទាំងនោះនឹងពោលមកកាន់អ្នកថា: “អុញ ស្តេចអស់ឫទ្ធិដូចយើងដែរតើ! គឺមិនខុសពីយើងទេ!។ សូមមើលជំពូក |
នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ