ជង្រុករបស់យើងនឹងបានពេញ ព្រមទាំងផ្ដល់ផលផ្លែគ្រប់មុខផង ហ្វូងចៀមរបស់យើងនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនតាមទីវាលរបស់យើង។
សុភាសិត 3:10 - ព្រះគម្ពីរខ្មែរសាកល នោះជង្រុករបស់អ្នកនឹងត្រូវបានបំពេញយ៉ាងបរិបូរ ហើយទីបញ្ជាន់ផ្លែរបស់អ្នកនឹងហូរហៀរដោយស្រាទំពាំងបាយជូរថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង អាល់គីតាប ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។ |
ជង្រុករបស់យើងនឹងបានពេញ ព្រមទាំងផ្ដល់ផលផ្លែគ្រប់មុខផង ហ្វូងចៀមរបស់យើងនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនតាមទីវាលរបស់យើង។
អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។
អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕