ទីក្រុងត្រូវបានលើកឡើងដោយពររបស់មនុស្សទៀងត្រង់ ប៉ុន្តែវាត្រូវបានរំលំដោយមាត់របស់មនុស្សអាក្រក់។
សុភាសិត 29:8 - ព្រះគម្ពីរខ្មែរសាកល មនុស្សចំអកឡកឡឺយអុចអាលឲ្យទីក្រុងឆេះឡើង រីឯមនុស្សមានប្រាជ្ញារម្ងាប់កំហឹងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ អាល់គីតាប មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ |
ទីក្រុងត្រូវបានលើកឡើងដោយពររបស់មនុស្សទៀងត្រង់ ប៉ុន្តែវាត្រូវបានរំលំដោយមាត់របស់មនុស្សអាក្រក់។
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។