Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 29:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មនុស្ស​ចំអក​មើល​ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 29:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា នឹង​ខំ​រម្ងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។


បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចម្កួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។


លោក​ឈរ​នៅ​កណ្ដាល​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់​ទៅ។


«ភីនេ‌ហាស​ជា​កូន​របស់​អេលាសារ ដែល​ត្រូវ​ជា​កូន​របស់​សង្ឃ​អើរ៉ុន បាន​បង្វែរ​សេចក្ដី‌ក្រោធ​របស់​យើង​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ជំនួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម