ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។
សុភាសិត 29:7 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតស្គាល់រឿងក្ដីរបស់អ្នកក្រខ្សត់ រីឯមនុស្សអាក្រក់មិនយល់ច្បាស់នូវចំណេះដឹងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតរមែងពិចារណា យល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ អាល់គីតាប មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ |
ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។
មានពរហើយ អ្នកដែលយកចិត្តទុកដាក់នឹងអ្នកក្រខ្សត់! ព្រះយេហូវ៉ានឹងរំដោះគេនៅថ្ងៃនៃមហន្តរាយ។
ទ្រង់នឹងរំដោះមនុស្សខ្វះខាតដែលស្រែករកជំនួយ និងមនុស្សទ័លក្រដែលគ្មានអ្នកជួយដល់គេ។
អ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនចំពោះសម្រែកអ្នកក្រខ្សត់ អ្នកនោះក៏នឹងស្រែកហៅដែរ ប៉ុន្តែគ្មានអ្នកណាឆ្លើយឡើយ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។